ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អាជ្ញាធរបន្តរឹតបន្តឹង ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែនខុសច្បាប់

ខេត្តបាត់ដំបង៖​ នាថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ​ លោកវរសេនីយ៍​ឯក​ ពៅ​ ថាវុធ​ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ ភុន ហ៊ាង (នាយប៉ុស្តិ៍ស្តីទី) រួមជាមួយកម្លាំង​ផ្នែក​សេនាធិការ​ចំនួន០៣នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក​ សំ វុទ្ធី​ (នាយ​ផ្នែក​) សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូន ចំនួន២នាក់ ដឹកនាំដោយលោកនាយចំណង់ ហ៊ី-វ៉ាន់ (មេបញ្ជាការរង ខ),​ កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន២នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ពៅ ចំរើន (មេបញ្ជាការងគ) បានទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់​ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ​ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូនចំនួន៦នាក់ស្រី៣នាក់ ក្នុងនោះក្មេងម្នាក់។

បន្ទាប់ពីសាកសួរ កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងយើងបានប្រគល់បងប្អូនឱ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២។