ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អ្នកញៀនល្បែង០៥នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកានចុះបង្រ្កាប

ពោធិ៍សាត់៖  កាលពីថ្ងៃចន្ទ៥កេីត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីសក ពស ២៥៦៥ ត្រូវនិងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣និង៤៥នាទីកម្លាំងអន្តរាគមន៍របស់អធិការ ដ្ឋាននគរបាលស្រុកបាកាន បានចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់(អាប៉ោង)នៅចំណុចមាត់អូរ ស្ថិតក្នុងភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា ក្នុងករណីបង្ក្រាបនេះ យេីងបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ស្រី០១នាក់

ឈ្មោះមិន លេង ភេទប្រុសអាយុ៥៣ឆ្នាំ រស់នៅភូមិស្រឹង ឃុំត្រនប់ ស្រុកបាធាយ ខេត្តកំពង់ចាម (មេស៊ីសង) ឈ្មោះសយ លីភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ឈ្មោះវ៉ាន់ ណាល់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិស្វាយអាត់ ឃុំស្នាព្រះ ស្រុកបាកាន ឈ្មោះសង់ ម៉េង ភេទប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឈ្មោះផាច សុខា ភេទស្រីអាយុ៣២ឆ្នាំ រស់នៅភូមិស្វាអាត់ ឃុំស្នាព្រះ

ចំពោះវត្ថុតាងរួមមាន មេអាប៉ោង០១,ចានអាប៉ោង០១,ចានទម្រអាប៉ោង០១,កំរាល់ភ្នែកអាប៉ោង០១,កន្ទេល០១,ស្បែកជើង០២គូរ។

លោកអធិការបានបន្តថាបច្ចុប្បន្នជនញៀនល្បែង ទាំង០៥នាក់ ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចយេីងបញ្ជូនមកឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកបាកានដេីម្បិធ្វេីកិច្ចសន្យា និងធ្វើការអប់រំ ឲ្យត្រឡប់ទៅគេហដ្ឋានវិញ