រដ្ឋបាលរាជធានី-ខេត្ត

កុមារកំព្រារ​ នៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹម បន្ទាយមានជ័យ ៦២នាក់​ ទទួលបានអំណោយទឹកដោះគោ​ ម៉ាស​ និងអាល់កុល​ ពី​ឯកឧត្តម​ លីវ​ សុភក្រ្តា​ តាមរយៈ​ក្រុមការងារ

បន្ទាយមានជ័យ​ ៖​ រសៀលថ្ងៃច័ន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក​ ខុន​ សុខុម​ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ចខេត្តបន្ទាយមានជ័យ​ និងមន្រ្តីក្រោមឱវាទ​ បានអញ្ចេីញសំណេះសំណាលសួរសុខទុក្ខ​ និងនាំយកទឹកដោះគោ(Lactel Milk & Go) ១២០០ដប, ម៉ាស(FACEMASKVN) ១មុឺនម៉ាស ,អាកុល ជាអំណោយរបស់ឯកឧត្តម​ លីវ​ សុភក្រ្តា​ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ​ ប្រគល់ជូនក្មេងកំព្រា៦២នាក់(​ស្រី៣៤នាក់) កំពុងស្នាក់នៅមណ្ឌលថែទាំកុមារ «សង្គ្រោះជនអស់សង្ឃឹម បន្ទាយមានជ័យ» (place of rescue Bantey Meanchey) ស្ថិតក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះលោក​ ខុន​ សុខុម​ ប្រធានមន្ទីរ បានមានប្រសាសន៍ណែនាំដល់ក្មួយៗត្រូវតស៊ូខិតខំរៀន​សូត្រ ត្រូវធ្វេីខ្លួនជាពលរដ្ឋល្អ​ដេីម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិរបស់យេីងឲ្យកាន់តែរីកចម្រេីន​។ ទន្ទឹមនឹងនេះ​ដោយសារបច្ចុប្បន្នកម្ពុជាកំពុងរងគ្រោះដោយវិបត្តិកូវីដ-១៩​ ក្មួយៗក៏ត្រូវតែមានអនាម័យឲ្យបានជាប់ជាប្រចាំ​ តាមរយៈ​ការលាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​សម្លាប់មេរោគជាប្រចាំ​ ត្រូវពាក់ម៉ាស់ជាដេីម​ ហេីយកុំភ្លេចអនុវត្តវិធានការ”​ ៣កាពារ​ ៣កុំ”​ ឲ្យបានទាំងអស់គ្នា​ និងត្រូវស្តាប់នូវដំបូន្មានរបស់លោកប្រធានមណ្ឌល​ ធ្វេីជាកូន​ សិស្សល្អ​ មិត្តភ័ក្ដិ​ល្អ​ ដេីម្បីអនាគតសង្គមជាតិរបស់យេីងនៅថ្ងៃខាងមុខ។

លោក​ រិញ ប៊ុនឈួយ ប្រធាន​មណ្ឌលថែទាំកុមារ «សង្គ្រោះជនអស់សង្ឃឹម បន្ទាយមានជ័យ» បានបង្ហាញនូវការអរគុណចំពោះទង្វេីសប្បុរសដ៏គួរឲ្យគោរពមួយនេះ​ ពិសេសឯកឧត្តម​ លីវ​ សុភក្រ្តា​ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ​ ដែលតែងតែនាំយកអំណោយមកជួយដល់កុមារដែលនៅក្នុងមណ្ឌល។ លោក​ក៏បាន​ជូនពរ​ ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ក៏ដូចជាលោកប្រធានមន្ទីរនិងក្រុមការងារ​  ជួបប្រទះ​តែពុទ្ឋពរ៤ប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ​ និងចៀសផុតពីជម្ងឺកូវីដ-១៩។

គួររំលឹកផងដែរថា ៖​ នាពេលកន្លងមក ឯកឧត្តមតែងតែជួយផ្គត់ផ្គង់ជូនមណ្ឌលខាងលេីជាអាហាររូបត្ថម្ភ និង សម្ភារៈផ្សេងៗជូនមណ្ឌលសម្រាប់ដោះស្រាយការចំណាយប្រចាំថ្ងៃ៕​