ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំផ្សព្វផ្សាយទៅដល់កងកម្លាំងអន្តរគមន៍ពិសេសទាំងអស់​ ក្នុងខេត្តព្រះសីហនុឲ្យយកចិត្តទុកដាក់លើការ ថែរក្សា ការពារ សុខភាពឲ្យបានល្អ

ខេត្តព្រះសីហនុ៖ ដោយគោរពតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃច័ន្ទ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ លេង សុភា ប្រធាន “គ” កងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្ត បានប្រជុំផ្សព្វផ្សាយទៅដល់កងកម្លាំងអន្តរគមន៍ពិសេសទាំងអស់ ឲ្យយកចិត្តទុកដាក់លើការ ថែរក្សា ការពារ សុខភាពឲ្យបានល្អ ដោយពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ឬអាល់កុល ​រក្សាគម្លាតសុវត្ថិភាពសង្គម និងរួមគ្នាអនុវត្តន៍ឲ្យបាន តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ និង៣កុំ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ-១៩ ។ ទន្ទឹមនឹងនេះ ត្រូវរឹតបន្តឹងបន្ថែមទៅនឹងវិធានការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ទូទាំងខេត្ត ផងដែរ ៕