ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ការដែលទុកក្មេងឲ្យនៅផ្ទះម្នាក់ឯងប្រឈមនឹងហានីភ័យជាច្រើនស្មានមិនដល់

​​​     បន្ទាយមានជ័យ៖ ឪពុករវល់ទៅធ្វើការនៅភ្នំពេញ ម្តាយរវល់លក់បាយនៅក្នុងផ្សារម៉ាឡៃ ទុកឲ្យកូនអាយុ០៦ឆ្នាំនៅផ្ទះម្នាក់ឯង (ផ្ទះជាប់នឹងផ្សារ) ឆក់ខ្សែភ្លើងស្លាប់។ ហេតុការណ៍នេះមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង០៨និ០៥នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្សារម៉ាឡៃ ស្ថិតក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ ក្មេងរងគ្រោះឈ្មោះ អ៊ុន សារ៉ាន់វណ្ណា(ហៅយុត) ភេទប្រុសអាយុ០៦ឆ្នាំ នៅចំណុចកើតហេតុផ្សារម៉ាឡៃ ស្ថិតក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្មេងប្រុសរងគ្រោះមានឪពុកឈ្មោះ មាំង អាយុ៤១ឆ្នាំ នៅធ្វើការឯភ្នំពេញ និងម្តាយឈ្មោះ រី នឿន អាយុ៣៥ឆ្នាំ ជាអាជីវករលក់បាយនៅក្នុងផ្សារម៉ាឡៃ។ មូលហេតុបណ្តាលឲ្យក្មេងប្រុសនេះស្លាប់ ដោយក្មេងប្រុសរូបនេះ នៅផ្ទះម្នាក់ឯងហើយបានយកឧបករណ៍សាកថ្មទូរស័ព្ទទៅដោតនិងព្រីភ្លើងសាកទូរស័ព្ទបណ្តាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់តែម្តង ៕