រដ្ឋបាលរាជធានី-ខេត្ត

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដី និងម៉ូតូនៅស្រុកស្រីស្នំ បណ្តាលអោយរបួសធ្ងន់ចំនួន ០២នាក់

សៀមរាប នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩ និង១៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរណ៍នៅលើផ្លូវលំក្រាលកៅស៊ូ ស្ថិតនៅភូមិស្លែងស្ពាន ឃុំស្លែងស្ពានស្រុកស្រីស្នំ ខេត្តសៀមរាប លោកវរសេនីយ៍ឯក អ៊ុន ស្រស់ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំបានបញ្ជាក់ថា : មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកែច្នៃ(ដឹកដី) ម៉ាក.KIA ពណ៌ខៀវ គ្មានស្លាកលេខនិងម៉ូតូបេីកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង ម៉ូតូម៉ាក HONDA dream c125 ពណ៌ខ្មៅ ស៊េរី2014 ពាក់ស្លាកលេខប៉ៃលិន1B-0392 បើកបរដោយឈ្មោះសាង សល់ ភេទប្រុសអាយុ ២៤ឆ្នាំ មុខរបរ ធ្វើស្រែ ទីលំនៅបច្ចុប្បន្ន ភូមិភ្នំដី ឃុំស្លែងស្ពានស្រុកស្រីស្នំ និងអ្នករួមដំណើរចំនួន ០២នាក់ : .ឈ្មោះ ឃឿន ខែត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ(របួសធ្ងន់)បញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។.ឈ្មោះ ញិប នី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរធ្វើស្រែ (គ្មានរបួស)ទាំង២នាក់នៅភូមិឃុំ ស្រុក ខេត្តជាមួយអ្នកបើកបរម៉ូតូខាងលើ។ហើយរថយន្តបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នបណ្តាលគ្រោះថ្នាក់អ្នកបេីកបរម៉ូតូ និងរួមដំណេីរ និងការខូចខាតម៉ូតូចំនួន ០១គ្រឿង(ស្រាល) ។ចំណែកអ្នកបេីកបររថយន្តបានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែងធ្វើកំណត់ហេតុ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត រីឯវត្ថុតាង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ ដេីម្បីអនុវត្តតាមនីតិវិធីបន្ត