ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយ សម្ភារៈ រួមចំណែកបង្ការទប់ស្កាត់កូវីដ-១៩ ពីសុប្បុរសជន គ្លីនិកមេហ្គាប៊ែល និងរមណីយដ្ឋានកោះដំបូងកំពត

ខេត្តកំពត៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំមន្ត្រីសាលាខេត្ត បានទទួលអំណោយ ជាសម្ភារៈ ក្នុងការបម្រើសកម្មភាពប្រយុទ្ធនិងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបាននាំយកមកផ្ដល់ជូនដោយសប្បុរសជនគ្លីនិកមេហ្គាប៊ែល និងរមណីយដ្ឋានកោះដំបូងកំពត។

លោកវេជ្ជបណ្ឌិត ណុប ពិសាល អគ្គនាយកគ្លីនិកមេហ្គាប៊ែល និងម្ចាស់រមណីយដ្ឋានកោះដំបូងកំពត បានឲ្យដឹងថា អំណោយដែលបានយកមកផ្ដល់ជូន រដ្ឋបាលខេត្តកំពត ពេលនេះ រួមមាន ម៉ាស់ចំនួន ១ម៉ឺនសន្លឹក អាកុលចំនួន ២៥កាន ស្មើនឹង៧៥០លីត្រ និងអាកុលជែល១០០កេសស្មើនឹង៤០០០ដប។ អំណោយទាំងនេះក្នុងគោលបំណងរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងយុទ្ធនាការបង្ការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ពិសេសក្នុងស្ថានភាពដែលខេត្តកំពត កំពុងជួបប្រទះរងការ យាយីសុខភាពប្រជាពលរដ្ឋដោយជំងឺកូវីដ-១៩ ៕