ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនបុរស២នាក់​ ពីបទប្រេីប្រាស់​ និងជួញដូរគ្រឿងញៀន

ខេត្តបាត់ដំបង៖​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង២០​និង១០នាទី​ លោកវរសេនី​យ៍​ឯក សុខ​ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបវេល ចុះអនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន​ លេខ២៦៥​ ត.ព្រ​ ចុះថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២០​ របស់លោក ជា វណ្ណៈ​ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់​ នៅចំណុចភូមិដូនអោក​ ឃុំល្វា​ ស្រុកបវេល​ ខេត្តបាត់ដំបង​ ឈ្មោះ ផ្លែ វាសនា​ ហៅ(ពិត) ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិពោធិ៍​ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀនប្រព្រឹត្ត​នៅចំណុចបន្ទប់ជួលភូមិ បវេល១ ​ឃុំបវេល ស្រុកបវេ​ល ខេត្តបាត់ដំបង​ កា​លពីថ្ងៃទី​១៦​ ខែ​សី​ហា​ ឆ្នាំ​២០១៩។

ក្នុងពេលជាមួយគ្នានោះដែរសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់​ផ្សេងទៀត​ ដែលមានឈ្មោះ​ កឿន ចាន់ថេត ភេទប្រុស អាយុ៣១ឆ្នាំ​ នៅភូមិបល្ល័ង្គលើ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់​ដំប​ង ក្នុង​នោះសមត្ថកិច្ចចាប់យកវត្ថុតាងបានរួមមានម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំ​នួន ១ថង់តូច សង្ស័យមានសារធាតុញៀន​ ប្រភេទមេតំហ្វេតាមីន ​(ម៉ាទឹកកក​ ICE) និងទូរស័ព្ទដៃចំនួន ១គ្រឿង។

ករណីទាំង២នេះ នគរបាលស្រុកបានកសាងសំ​ណុំរឿងបញ្ចូនមកការិយាល័យជំនាញ ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដេីម្បីចាត់​ការបន្តតាមច្បាប់។