ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

សម្ពន្ធយុវជនស្រលាញ់សន្ដិភាពស្រុកកំពង់ត្រឡាច នាំយកអំណោយ ផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងពេលបិទខ្ទប់នៅក្នុងផ្ទះ ចំនួន២គ្រួសារ

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ លោក រ៉ន សោភ័ណ ប្រធានប្រតិបត្ដិសម្ពន្ធយុវជនស្រលាញ់សន្ដិភាព អនុសាខាស្រុកកំពង់ត្រឡាច និងលោក​ អេន ជាវគ្រេង ប្រធានប្រតិបត្ដិសម្ពន្ធយុវជនស្រលាញ់សន្ដិភាពឃុំអូរឫស្សី លោក លោកស្រីសមាជិក សមាជិកា សម្ពន្ធយុវជនស្រលាញ់សន្ដិភាពបាននាំយកគ្រឿងឧបភោគ បរិភោគ ដែលបានមកពីសប្បុរសជន លោក យីវ ពៅ និងភរិយា ជីវ សុខចេង និងជាថវិកាមួយចំនួនរបស់ក្រុមយុវជន ជួយឧបត្ថម្ភប្រជាពលរដ្ឋក្នុងបរិបទកូវីដ-១៩ និងត្រូវបានបិទខ្ទប់នៅតាមផ្ទះ ចំនួន២គ្រួសារ នៅភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច។

អំណោយពីសម្ពន្ធយុវជនស្រលាញ់សន្ដិភាពក្នុងមួយគ្រួសារទទួលបាន÷ ១.អង្ករ ១០ គីឡូក្រាម ២.មី ២៥ កញ្ចប់ ៣.ត្រីខ ១២កំប៉ុង ៤.ទឹកត្រី ទឹកស៊ីអ៉ីវ ២ដប ៥.សាប្រូថិច ១ដុំ ៦.ប៊ីចេង ស្ករស អំបិល ៣កញ្ចប់ ៧.ម៉ាស់ ចំនួ១០ ម៉ាស់។

ក្នុងនោះក្រុមការងារបានធ្វើការផ្សព្វផ្សាយដល់បងប្អូនអំពីវិធានការអនាម័យជាប់ជាប្រចាំជាពិសេសត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕