ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក ងិន ហ៊ុន ​ផ្តល់ថវិកាជូនសមាគមមិត្តកសិកម្មកម្ពុជាចំនួន ១៨លានរៀល ជូនដល់គ្រួសារសពចំនួន ០៣គ្រួសារ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល រួមនិងប្រធាន-អនុប្រធានការិយាល័យជំនាញក្រោមចំណុះមន្ទីរ បាននាំយកថវិកាសមាគមមិត្តកសិកម្មកម្ពុជាចំនួន ១៨លានរៀល ផ្តល់ជូនគ្រួសារសពចំនួន ០៣គ្រួសារ។

ក្នុងនោះមានសពលោក នូ សារុន អតីតអនុប្រធានមន្ទីរចំនួន៦លានរៀល, សពលោកស្រី វ៉ាត ស៊ីមន អតីតប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិកចំនួន៦លានរៀល និង សពលោក ឪក សុទ្ធី មន្រី្តចូលនិវត្តន៏ការិយាល័យក្សេត្រសាស្រ្តចំនួន៦លានរៀលនៅអាគាររដ្ឋបាលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរលោក ងិន ហ៊ុន ក៏បានសំណេះសំណាលសាកសួរសុខទុក្ខដល់ក្រុមគ្រួសារសព និងបានផ្តាំផ្ញើឱ្យថែរក្សាសុខភាព ដោយត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីការពារពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕