ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីលួច និងទទួលផលចោរកម្មចំណុចផ្ទះរបស់ឈ្មោះស្រេង លន់ ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល

ខេត្តកណ្តាល​៖ថ្ងៃចន្ទ ១៣ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១មានករណីលួច នឹងទទួលផលចោរកម្មចំណុចផ្ទះរបស់ឈ្មោះស្រេង លន់ ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនសង្ស័យ០៥នាក់៖
១.ឈ្មោះ ម៉ៅ ពេក ភេទ ប្រុសអាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ប្ដីចុងរបស់ឈ្មោះស្រេង លន់) ស្នាក់នៅផ្ទះជួល(ចែអូន) សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។(គេចខ្លួន)
២.ឈ្មោះ ស្រេង លន់ ភេទស្រី អាយុ ៤០ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ
ទីលំនៅសព្វថ្ងៃ ភូមិអន្លង់ស្លែង ឃុំ សំបួរមាស ស្រុកមុខកំពូល ខេត្ត កណ្ដាល ។ ទទួលផលចោរកម្ម (ឃាត់ខ្លួន)
៣.ឈ្មោះ​ ផុន សំអូន ភេទ ស្រី អាយុ៣៩ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ
ទីលំនៅសព្វថ្ងៃ ភូមិអន្លង់ស្លែង ឃុំ សំបួរមាស ស្រុកមុខកំពូល ខេត្ត កណ្ដាល ។ ទទួលផលចោរកម្ម (ឃាត់ខ្លួន)
៤.ឈ្មោះឆន ឆិល ភេទប្រុស អាយុ៥១ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ
ទីលំនៅសព្វថ្ងៃ ភូមិអន្លង់ស្លែង ឃុំ សំបួរមាស ស្រុកមុខកំពូល ខេត្ត កណ្ដាល ។ ទទួលផលចោរកម្ម (ឃាត់ខ្លួន)
៥.ឈ្មោះ លុច លីម ភេទប្រុស អាយុ៥៧ឆ្នាំជនជាតិខ្មែរ មុខរបរ យោធា(ពិការជើង)ទីលំនៅសព្វថ្ងៃ ភូមិអន្លង់ស្លែង ឃុំ សំបួរមាស ស្រុកមុខកំពូល ខេត្ត កណ្ដាល ។ ទទួលផលចោរកម្ម (ឃាត់ខ្លួន)៖
វត្ថុតាងចាប់យក ម៉ូតូចំនួន០៦ គ្រឿង ៖
១.ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ សេរី ឆ្នាំ២០០៥ ពាក់ស្លាកលេខ ព្រះសីហនុ 1C-2248 ចំនួន០១គ្រឿង។
២.ម៉ូតូម៉ាកហុងដា VISTON ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1L-0097 ចំនួន០២គ្រឿង។
៣.ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ សេរី ឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1GG-2719 ចំនួន០១គ្រឿង។
៤.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ សេរី ឆ្នាំ២០១៦ ពាក់ស្លាកលេខ 1O-5613 ចំនួន០១គ្រឿង។
៥.ម៉ូតូម៉ាកហុងដា(សង់ប៊ិច)C110 ពណ៌ខ្មៅ សេរី ឆ្នាំ២០១០ ពាក់ស្លាកលេខភ្នំពេញ 1CB-0507 ចំនួន០១គ្រឿង។
៦.ម៉ូតូម៉ាក ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BX-6659 ចំនួន០១គ្រឿង។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅ
អធិការដ្ឋាននគរបាលស្រុកមុខកំពូល ។