ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងឣធិការរដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ សហការណ៍ជាមួយកម្លាំងរដ្ឋបាលស្រុក ចុះបិទជា បណ្តោះ អាសន្ន មន្ទីរសម្រាកព្យាបាល និងសម្ភព (មាតារីករាយ)

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១
កម្លាំងឣធិការរដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ បានសហការណ៍ជាមួយកម្លាំងរដ្ឋបាលស្រុកបានដឹកនាំចុះបិទជា បណ្តោះ អាសន្ន មន្ទីរសម្រាកព្យាបាល និងសម្ភព (មាតារីករាយ) ដែលមានការពាក់ពន្ធ័និងអ្នកវិជ្ជាមានកូវីដ-១៩ ដែលមានទីតាំងស្ថិតក្នុង ភូមិជន្លាត់ដៃ ឃុំស្វាយ និងបានអប់រំពួកគាត់ឲ្យថែរក្សាសុខភាពនិងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ។

ហើយកម្លាំងអធិការរដ្ឋាននគរបាលស្រុកបានសហការជាមួយកម្លាំងរបស់ស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានចុះផ្សព្វផ្សាយ និងអបរំណែនាំអំពីវិធានការការពារជំងឺកូវីដ-១៩ បានចំនួន ០៤ឃំុ គឺ ឃំុពាម ឃំុស្វាយជុក ឃំុ ត្បែងខ្ពស់ និង ឃំុស្វាយ ៕