ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជន​សង្ស័យ​ ចំនួន​២នាក់ ករណីរក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់

ខេត្តបាត់ដំបង៖​ កាលពីថ្ងៃសុក្រ ​ទី២១ ខែឧសភា​ ឆ្នាំ២០២១​ វេលាម៉ោង២៣​ និង១៥នាទី​ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុងបាត់ដំបង​ បានដឹកនាំកម្លាំងអធិការរដ្ឋាននគរបាលក្រុងបាត់ដំបង​ ចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក​ ជួញដូរ​ ចែកចាយ​គ្រឿង​ញៀនខុសច្បាប់​ ១លេីក​ នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង​ ឃាត់ខ្លួនជនសង្ស័យ​ ២នាក់

១.ឈ្មោះ សៀម ឆៃយ៉ា (ហៅរ័ត្ន) ភេទប្រុស អាយុ​ ៣៣ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​
២.ឈ្មោះ លី ឈុនអុី ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិជ្រៃកោង ឃុំស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។​

សមត្ថកិច្ចបានធ្វេីការដកហូតវត្ថុតាងរួមមាន​ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ (ម៉ាទឹកកក​ ICE) ចំនួន ៦ថង់ ទម្ងន់១.៥៩ក្រាម,​ ទូរស័ព្ទដៃ ២គ្រឿង និងម៉ូតូ១គ្រឿង ម៉ាកហុងដា Zoomer X សេ១២៥ សេរីឆ្នាំ២០២០ លេខតួនិងម៉ាសុីនL 5112474 ពាក់ស្លាក់លេខ បាត់ដំបង 1AM-0793។

ករណីនេះ​កម្លាំងសមត្ថកិច្ចបាន​បញ្ជូនជនសង្ស័យ​ព្រមទាំងវត្ថុតាង​មកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត​ ដេីម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕