ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអំពើលួចនៅចំណុចភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្តាល៖ថ្ងៃសុក្រ១០កើត ខែជេស្ឋ ខែឆ្លូវ .ស២៥៦៥ ត្រូវនិងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១មានករណីអំពើលួចនៅចំណុចភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល

          ជនរងគ្រោះឈ្មោះ លឹម ស៊ីវម៉ី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរអាជីវកររ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល

          ជនសង្ស័យឈ្មោះ ជា សុងហេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិអង្គស្នួលទី២ ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)

          

           វត្ថុតាងចាប់យករួមមាន៖ ប៊ិចចំនួន០១កំប៉ុងចំនួន១៨ដើម និងសំលៀកបំពាក់ទើបទិញតាមអន់ឡាញ ចំនួន០៣កំផ្លេ (ជារបស់ជនរងគ្រោះ យកបានមកវិញ)

             

នៅថ្ងៃកេីតហេតុ ជនរងគ្រោះបានបិតតូបវេលុយវីង និងបិតទ្វាផ្ទះ ហើយក៏ចេញទៅគេងសម្រាក់នៅរោងចិញ្ចឹមសត្វមាន់ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ លុះព្រឹកឡើងថ្ងៃទី២១ខែឆ្នាំដដែល វេលាម៉ោង០៦នឹង៣០នាទីព្រឹក ពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញហើយបើកតូបវេលុយវីងស្រាបតែឃើញមានសភាពរាយប៉ាយ និងបាត់ប៊ិចមួយកំប៉ុង នឹងសំលៀកបំពាក់មួយកំផ្លេ ទើបជនរងគ្រោះបានឆែកកាមេរ៉ាសុវត្ថិភាពមើល ក៏ឃើញជនសង្ស័យបានធ្វើសកម្មភាពលួចយកសម្ភារៈរបស់ជនរងគ្រោះដូចខាងលើ។ បន្ទាប់មកជនរងគ្រោះក៏បានយករូបតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាពហើយបង្ហោះតាមប្រព័ន្ធសង្គមFacebook ដោយមានខ្លឹមសារថា នេះជាសកម្មភាពចោរលួចគាស់តូបវេលុយវីង

ក្រោយពីសមត្ថកិច្ចឃើញជនរងគ្រោះបង្ហោះរូប និងសរសេរខ្លឹមសារដូចខាងលើនោះ ក៏បានចុះទៅដល់កន្លែងកើតហេតុដើម្បីសួរនាំនិងទទួលពាក្យបណ្ដឹង និងស្វែងរកឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបាននៅចំណុចភូមិ ឃុំ កើតហេតុ

តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានលួចរបស់ជនរងគ្រោះមែន គឺដើម្បីយកទៅដូរថ្នាំញៀនជក់ ហើយបានឆ្លើយទៀតថាខ្លួនចេះប្រើប្រាស់ថ្នាំញៀនរយៈពេល០៥ឆ្នាំ ហើយខ្លួនធ្លាប់ជាប់នៅមណ្ឌលអប់រំកែប្រែឪកាស់ខ្ញុំចំនួន០១លើករយៈពេល០១ឆ្នាំ០៦ខែ និងជាប់នៅមណ្ឌលអប់រំកែប្រែ DTA ចំនួន០១លើក រយៈពេល០១ឆ្នាំ

ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី