ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំស្តីពីការងារបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន

ខេត្តបាត់ដំបង៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ.ស២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទី លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងការពារ និងសម្រួលចរាចរណ៍ ជូនលោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងបានចូលរួមក្នុងកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ណុប ដារ៉ា ក្នុងកិច្ចប្រជុំស្តីពីការងារបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រស្រុកសំពៅលូន។ដោយពិធីនេះដែរ មានការចូលរួមពីលោក អភិបាលនៃគណៈអភិបាលស្រុក និងប្រធានច្រកពាក់ព័ន្ធនានា ព្រមទាំងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលប្រចាំការនៅតាមបន្ទាត់ព្រំដែន។ 

ក្រោយបញ្ចប់កិច្ចប្រជុំនេះ លោក ក៏បានអញ្ជើញចុះត្រួតពិនិត្យតាមចំណុចគោលដៅបន្ទាត់ព្រំដែន នៅក្នុងភូមិសាស្រ្តស្រុកសំពៅលូនផងដែរ។