ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីរគ្រោះថ្នាក់ធម្មជាតិស្ថិតនៅ ស្រុកពេជ្រាដាខេត្តមណ្ឌគិរី

មណ្ឌលគិរី÷  ថ្ងៃព្រហស្បតិ៍០៩កើត ខែ ជេស្ឋ ឆ្នាំ ឆ្លូវ ត្រីស័ក.. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែ ឧសភា ឆ្នាំ ២០២១  មានភ្លៀងធ្លាក់ហើយក៏មានរន្ទះបានបាញ់មនុស្ស០១នាក់ នៅចំនុចចំការកៅស៊ូឈ្មោះកែវ ប៊ុនថន ស្ថិតនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌគិរី។

ជនរងគ្រោះឈ្មោះ  សាន់ ភេទ ប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានស្រុកកំណើតខេត្តបាត់ដំបងទីលំនៅបច្ចុប្បន្ននៅភូមិពូតាង ឃុំពូជ្រៃស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។

ជនរងគ្រោះត្រូវបានសាច់ញ្ញាតិដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរីហើយក៏បានស្លាប់។

សាកសពត្រូវបានសាច់ញាតិយកទៅស្រុកកំណើតនៅឯខេត្តបាត់ដំបងដើម្បីធ្វើបុណ្យតាមប្រពៃណី