ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖នៅរសៀលថ្ងៃអង្គារ៏ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទីនៅចំណុចភូមិព្រែកថីសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ជនសង្ស័យឈ្មោះ ហៃ គឹមណាល់ ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិពិត(ឃាត់ខ្លួន)

វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន២កញ្ចប់តូច និងខ្សៀសំរាប់ជក់១។

មុនពេលកើតហេតុកម្លាំប៉ស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់បានធ្វើការចេញល្បាតក្នុងភូមិសាស្រ្តក៍ប្រទះឃើញជនសង្ស័យចំនួន០១នាក់ជិះកង់ចេញមកពីភូមិព្រែកថីកម្លាំងយើងឃើញដោយមានការសង្ស័យក៏ឃាត់សួរនាំនិងធ្វើការឆែកឆេររកឃើញសារធាតុញៀននៅជាប់ខ្លួនជនសង្ស័យចំនួន២កញ្ចប់តូវរួចលោកនាយប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការហ្នឹងធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះហៃ គឹមណាល់ បានសារភាពថាថ្នាំញៀនដែលនៅជាប់ខ្លួនគឺជារបស់ឈ្មោះរឿងអោយមកខ្លួនទុកសំរាប់ប្រើប្រាស់ជាមួយគ្នាពេលយប់។

ជនសង្ស័យរួមហ្នឹងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។