ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីជូញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្តាល ថ្ងៃអង្គារ៍ ០៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក  . ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ខែឩសភា ឆ្នាំ២០២១ករណីជូញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ចំណុចភូមិថ្នល់ទទឹង ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល

ជនសង្ស័យ ឃាត់ខ្លួនឈ្មោះ គ្រឿន  រស្មី ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតមានទីលំនៅបច្ចុប្បន្នភូមិស្រះពោធិឃុំផ្សារដែកស្រុកពញ្ញាឮខេត្តកណ្តាល។

វត្ថុតាងដកហូត៖

.ម្សៅក្រាមពណ៍សថ្លាសង្សយ័ថាសារធាតុញៀនចំនួន០៣កញ្ចប់តូច។

.ទូរសព្ទ័ដៃ០១ គ្រឿងម៉ាកណូគាចុចពិល។                    

នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិរដ្ឋបាល ដំណាក់អំពិលបានទទួលពត៍មានពីមហាជនល្អថា មានមុខសញ្ញាកំពង់ឈរលក់ថ្នាំញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិដំណាក់អំពិលបានចុះទៅដល់កន្លែងកើតហេតុ បានឃើញជនសង្សយ័កំពង់ឈរក្បែរផ្លូវពេលនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិក៍បានឃាត់ឆែកត្រួតពិនិត្យស្រាប់តែជនសង្ស័យបានបោះថ្នាំញៀនទៅដី  ឃើញដូច្នេះកម្លាំងយើងក៍បានឃាត់ខ្លួនសួរនាំតែម្តង។                                             តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះគ្រឿន រស្មី បាន  បានឆ្លើយថា ថ្នាំញៀនទាំង០៣កញ្ចប់នេះពិតជាខ្លួនបានបោះទៅដីពិតប្រាកដមែននៅពេលដែលសមត្ថកិច្ចទៅដល់ហើយថ្នាំញៀននេះជារបស់ឈ្មោះម៉ាប់ ភេទប្រុសជាអ្នកឲ្យខ្លួនកាន់លក់ មិនដឹងថាឈ្មោះម៉ាប់ទិញពីណាទេ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់