ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង៖ នៅយប់ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ ២០២១ ការិយាល័យជំនាញ គ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយអធិការដ្ឋាននគរបាលតាមបណ្តាក្រុងស្រុក និង ក្រុមចម្រុះខេត្ត បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ។

អនុវត្តបានចំនួន០៧គោលដៅលើ០៣ក្រុងស្រុកគឺ ស្រុកបរិបូណ៌ចំនួន០៣គោលដៅ ស្រុករលាប្អៀរចំនួន០៣គោលដៅ និងស្រុកជលគិរីចំនួន០១គោលដៅ ជាលទ្ធផលត្រួតពិនិត្យរថយន្តបាន ចំនួន១៣គ្រឿង និង ម៉ូតូចំនួន៦៩គ្រឿង បានអប់រំអ្នកធ្វើដំណើរកំឲ្យបើកបរក្នុងស្ថានភាពស្រវឹង(មានជាតិអាកុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានផ្លាកលេខ កំុអោយប្រើប្រាស់សុីម៉ាំងកែច្ឆៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស(តទ្រុង) អប់រំក្មេងៗដើរលេងពេលយប់ មួយចំនួនទៀត ៕