ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

យុវជនចំនួន០២នាក់ជិះម៉ូតូបុកបង្គោល សុវត្ថិភាពចរាចរណ៍ បណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុ

ខេត្តកំពង់ឆ្នាំង៖ យប់ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១ កើតមានគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ០៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(៨៩-៩០)ចំណុចផ្លូវកោងមុខសាលាបំពេញវិជ្ជាស្ថិតក្នុង ភូមិកណ្ដាល សង្កាត់
កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅម៉ោង
២៣:៣០នាទី ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលមកពីរ ជិះម៉ូតូបុកបង្គោល សុវត្ថិភាពចរាចរណ៍ បង្ករដោយខ្លួនឯងធ្វើដំណើរ(ពីត្បូងទៅជើង) ។
ក្នុងករណីនេះបណ្ដាលអោយស្លាប់យុវជនចំនួន០២នាក់ នៅកន្លែងកើតហេតុ។

១/ឈ្មោះ ជិន ភារុណ ភេទប្រុស អាយុ២៧
ឆ្នាំ ស្នាក់នៅ ភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង(អ្នកបើកបរ)។

២/ឈ្មោះ ហយ សាន ភេទប្រុស អាយុ២២
ឆ្នាំ ស្នាក់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង(អ្នកជិះពីក្រោយ) ។និងខូចម៉ូតូ០១គ្រឿង ម៉ាក(ឌូក)ពណ៍ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង,1D.4888 ៕