ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម សាន់ យូ ដឹកនាំក្រុមការងារចុះបោះបង្គោលកំណត់អ័ក្សផ្លូវ ដើម្បីដោះស្រាយករណីបិទផ្លូវសាធារណៈ និងដីស្រែប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារខេត្ត ដឹកនាំដោយឯកឧត្តម សាន់ យូ អញ្ជើញចុះបោះបង្គោលកំណត់អ័ក្សផ្លូវ ដើម្បីដោះស្រាយករណីបិទផ្លូវសាធារណៈ និងដីស្រែប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ដោយមានការចូលរួមពីដើម្បីចូលរួមពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង មន្ទីរអង្គភាពពាក់ព័ន្ធផ្សេងៗ ភូមិបាលស្រុក អាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋចូលរួមផងដែរ ៕