ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ទណ្ឌិតចំនួន ៣១នាក់ នឹងត្រូវបន្ធូរបន្ថយទោស ព្រមទាំងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តត្បូងឃ្មុំ៖​ នាថ្ងៃចន្ទ ១៤រោចខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២:០០នាទីរសៀល មណ្ឌលអប់រំកែប្រែទី៣ បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យ បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន ៣១នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានដូចខាងក្រោម÷ បន្ធូរបន្ថយទោសរយ:ពេល ០៣ខែ ចំនួន ០៧នាក់, បន្ធូរបន្ថយទោសរយ:ពេល ០៦ខែ ចំនួន ០៦នាក់, បន្ធូរបន្ថយទោសរយ:ពេល ០៩ខែ ចំនួន ១៣នាក់, បន្ធូរបន្ថយទោសរយ:ពេល ១២ខែចំនួន ០៣នាក់, បន្ថយពីមួយជីវិតមក៣០ឆ្នាំ ចំនួន ០២នាក់។ ដែលពិធីត្រូវធ្វេីឡេីងក្រោមអធិបតីភាព លោកវរអគ្គានុរក្សថ្នាក់លេខ១ គៀ សុផល អនុប្រធានមណ្ឌល តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមអគ្គានុរក្សថ្នាក់២ ភិន យ៉ាន ប្រធានមណ្ឌល និងអញ្ជើញចូលរួមដោយលោកប៉ុក តារា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំក្នុងអង្គភាព។