ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលក្រុងប៉ៃលិន ចុះណែនាំដល់អាជីវករ និងប្រជាពលរដ្ឋជុំវិញផ្សារសាមគ្គីប៉ៃលិន

ប៉ៃលិន÷  ថ្ងៃច័ន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយស្ថាប័នពាក់ពន្ធ័នានា ដឹកនាំដោយលោក ចក់ ឬទ្ធី អភិបាលរងក្រុងប៉ៃលិន ចុះណែនាំដល់អាជីវករ និងប្រជាពលរដ្ឋជុំវិញផ្សារសាមគ្គីប៉ៃលិន ស្ថិតនៅភូមិប៉ាហ៉ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ដោយបានការណែនាំអោយប្រជាពលរដ្ឋចូលរួមការពារតាមវិធានការដូចខាងក្រោម អាជីវករលក់ដូរមិនពាក់ម៉ាស មិនអនុញ្ញាតអោយលក់ដូរនៅក្នុងផ្សារ ប្រជាពលរដ្ឋចូលផ្សារត្រូវពាក់ម៉ាស បើមិនពាក់ម៉ាសមិនអនុញ្ញាតអោយចូលផ្សារ ត្រូវមានអាល់កុល ឬជែលលាងដៃនិង ត្រូវរក្សាគម្លាតចាប់ពីមួយម៉ែត្រកន្លះឡើងទៅ