ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន អញ្ជើញចុះបើកក្រុមហ៊ុនរថយន្តក្រុងវីរ:ប៊ុនថាំ អោយដំណើរការធម្មតាវិញ

ប៉ៃលិន÷ នៅវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក .ស២៥៦៥ ត្រូវនឹង ថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២១ លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន អមដំណើរ នឹងការពារសណ្តាប់ធ្នាប់ជូន ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិននិងក្រុមការងារ ក្នុងកិច្ចការងារអញ្ជើញចុះបើកក្រុមហ៊ុនរថយន្តក្រុងវីរ:ប៊ុនថាំ អោយដំណើរការធម្មតាវិញ និងអនុញ្ញាតអោយបុគ្គលិកដែលធ្វើចត្តាឡីស័កក្នុងនោះ បញ្ចប់ការធ្វើចត្តាឡីស័កអាចធ្វើការជាធម្មតាវិញផងដែរ