រដ្ឋបាលរាជធានី-ខេត្ត

សូមអ្នកធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាបចូលរួមពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យ ក្នុងករណីសង្ស័យអាចត្រូវយកសំណាក ឬធ្វើចត្តាឡីស័ក អាស្រ័យទៅតាមការណែនាំរបស់មន្ត្រីសុខាភិបាល

សូមអ្នកធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាបចូលរួមពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យ ក្នុងករណីសង្ស័យអាចត្រូវយកសំណាក ឬធ្វើចត្តាឡីស័ក អាស្រ័យទៅតាមការណែនាំរបស់មន្ត្រីសុខាភិបាល

តាមរយៈសេចក្តីជូនដំណឹងលេខ៩៦២/២១ សជណ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា សេចក្តីណែនាំលេខ០០៧/២១សណន ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តសៀមរាប ត្រូវបាននិរាករណ៍។

ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាប បន្តដាក់ប៉ុស្តិ៍ពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យនៅចំណុចព្រំប្រទល់ខេត្តសៀមរាបចំនួន៣ទីតាំង រួមមាន: ព្រំប្រទល់ក្រឡាញ់ព្រះនេត្រព្រះនៃខេត្តបន្ទាយមានជ័យ ស្រុកជីក្រែងស្រុកស្ទោងនៃខេត្តកំពង់ធំនិង ស្រុកស្រីស្នំស្រុកចុងកាល់នៃខេត្តឧត្តរមានជ័យ។ ដូចនេះដើម្បីជាការងាយស្រួលបងប្អូនអ្នកដំណើរ អាចបំពេញតារាងឈ្មោះរួចជាស្រេចប្រគល់ជូនមកក្រុមការងារនៅពេលមកដល់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម និងស្រង់ទិន្នន័យទាំងបីទីតាំងខាងលើ។