ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចខេត្តបាត់ដំបង និងសៀមរាបសហការគ្នាស្រាវជ្រាវចាប់ខ្លួនឃាតករសម្លាប់សង្សារសញ្ជាតិស្វីស

សៀមរាប សមត្ថកិច្ចខេត្តបាត់ដំបង និងស្រាវជ្រាវលើករណីឃាតកម្ម សម្លាប់ឈ្មោះ ចន្ថា ហ្គោរ៉េត(CHANTHA GORRET)ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិស្វីស កាន់លិខិតឆ្លងដែនលេខX១៨៥៧៩៩៨ នៅផ្ទះជួលភូមិត្រៀក សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប កាលពីថ្ងៃទី២៨០៤២០២១។

សមត្ថកិច្ចជំនាញបានអោយដឹងថា : ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ឺន វិមល ភេទប្រុស អាយុ៣៤ឆ្នាំ (ជាសង្សាជនរងគ្រោះ)នៅចំនុចភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីធ្វើការសាកសួរនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធីច្បាប់បន្ត