ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ​ ម៉ែន​លី​ ស្នងការនគរបាលខេត្តកំពង់ធំ បានទទួលអំណោយ ពីសប្បុរសជន

ខេត្តកំពង់ធំ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នៃការរាតត្បាតជំងឺកូវីដ១៩ តំណាងអង្គការទស្សនៈពិភពលោក  World Vision ប្រចាំខេត្តកំពង់ធំ បាននាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភ ដល់អង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

ព្រឹកថ្ងៃសុក្រ ១១ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោម៉ែនលីស្នងការនគរបាលខេត្តកំពង់ធំ បានទទួលអំណោយមួយចំនួន ពីសប្បុរសជន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

លោកឧត្តមសេនីយ៍ទោម៉ែនលីស្នងការនគរបាលខេត្ត បានឲ្យដឹងថា អំណោយមួយចំនួនរួមមាន៖

  • អង្ករចំនួន .០០០គីឡូ
  • ទឹកត្រីចំនួន ៣០ យួ ទឹកស៉ីអ៉ីវចំនួន ៣០ យួ
  • ទឹកបរិសុទ្ធចំនួន ៥០ កេះ
  • មីខ្លាឃ្មុំចំនួន ៣០ កេះ
  • អាល់គុលចំនួន ១៧៥ លីត្រ
  • ម៉ាស់ចំនួន ១៥០ ប្រអប់ ដែលជាការឧបត្ថម្ភ ដ៏ថ្លៃថ្លារបស់អង្គការទស្សនៈពិភពលោក  World Vision  

លោក ស្នងការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ឆ្លៀតឱកាសចុះសាកសួរសុខទុក្ខ ថែមទាំងនាំយកអំណោយមួយចំនួន ឧបត្ថម្ភ ដល់អង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយអំណោយខាងលើនេះ លោកបន្តចាត់ចែងដល់កងកម្លាំង តាមតម្រូវការចាំបាច់ផងដែរ សម្រាប់កិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទូទាំងខេត្តកំពង់ធំ

លោក ស្នងការ បានគោរពជូនពរ ជូនចំពោះ សប្បុរសជន ភ្ញៀវកិត្តិយស សូមសមប្រកបជួបប្រទះ តែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ