ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី សោម បុិម ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនបានធ្វើការពិនិត្យធ្វើតេស្តទឹកម៉ូត្ររកសារធាតុញៀនលើជនជាប់ឃុំក្នុងពន្ធនាគារ

ប៉ៃលិន÷  ថ្ងៃព្រហស្បតិ៍ ១០រោច ខែ ពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនិង ថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង១០និង៥០នាទី លោកឧត្តមសេនីយ៍ត្រី សោម បុិម ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន អមដំណើរ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានចុះទៅធ្វើតេស្ដទឹកនោមលើជនជាប់ឃុំនៅពន្ធនាគារខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្រី្តជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងសហការជាមួយមន្រ្តីអនុរក្សពន្ធនាគារខេត្តប៉ៃលិនបានធ្វើការពិនិត្យធ្វើតេស្តទឹកម៉ូត្ររកសារធាតុញៀនខុសច្បាប់លើជនជាប់ឃុំក្នុងពន្ធនាគារជាលទ្ធផល (អវិជ្ជមាន) ជនជាប់ឃុំសរុប៣២៧នាក់ស្រី២១នាក់ជំនាញយើងបានពិនិត្យចំនួន១៦៥នាក់ស្រី៥នាក់នៅសល់១៦២នាក់។