ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តអមដំណើរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពរបស់ក្រុមហ៊ុនចំនួនពីរក្នុងស្រុកកោះញែក

មណ្ឌលគិរី÷  នាថ្ងៃអាទិត្យ រោច ខែ ពិសាខ ឆ្នាំ ឆ្លូវ ត្រីស័ក .. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញអមដំណើឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យមើលវឌ្ឍនភាពក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុនលឹមរ៉ូយ៉ាល់ស្តុកខមភីនីនឹងក្រុមហ៊ុនណាងណា ស្ថិតនៅក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី។

អញ្ជើញអមដំណើរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តនាឱកាសនោះផងដែររួមមានលោកឧត្តមសេនីយ៍ទោសាន គឹមអឿន មេបញ្ជាការតំបន់ប្រត្តិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម ប៊ុនណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តលោក ស៊ន សារុន នាយករដ្នបាលសាលាខេត្ត លោក សុង ឃាង ប្រធានមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់ខេត្តលោក ឌឹម នីអភិបាលស្រុកកោះញែកលោក កែវ សូត្រ សមាជិកប្រឹក្សាស្រុកកោះញែកព្រមទាំងលោកមេបញ្ជាការយោធាស្រុក លោកអធិការនគរបាលស្រុកកោះញែកមន្រ្តី បរិស្ថាននិងជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

ស្ថិតក្នុងឱកាសនោះផងដែរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបានស្នើសុំអោយតំណាងក្រុមហ៊ុនទាំងពីរខាងលើត្រូវគោរពតាមគោលការណ៍ទាំងបីចំនុចក្នុងវឌ្ឍនភាពក្រុមហ៊ុនរបស់ខ្លួនទៅនឹងគោលការណ៍របស់រាជរដ្ឋភិបាល។

ទន្ទឹមគ្នានោះផងដែលឯកឧត្តម ស្វាយ សំអ៊ាង បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនផ្តល់ជូនដល់លោកអភិបាលស្រុកកោះញែកដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗចំនួន១៤នាក់ដែលកំពុងធ្វើចត្តាឡីស័ករយះពេល ១៤ ថ្ងៃការពារជម្ងឺកូវីដ១៩នៅស្រុកកោះញែក អំណោយដែលឧបត្ភម្ភជូនរួមមាន អង្ករចំនួន ១០០ គីឡូក្រាម មុីចំនួន ០១ កេះធំ ទឹកត្រីចំនួន០២ យួរ ត្រីរីខកំប៉ុងចំនួន០៣ យួរ ទឹកបរិសុទ្ឋម៉ាកវីតាល់ចំនួន០២កេះនិងថវិការចំនួន០១លានរៀល(មួយលានរៀល)ផងដែរ