ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោក វរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាល ស្រុកកំពង់ត្រឡាច បានចាត់តំណាង នាំយកសម្ភារៈ ឧបត្ថម្ភចែកជូនប្រជាពលរដ្ឋ ចំនួន៩គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាល ស្រុកកំពង់ត្រឡាចបានចាត់តំណាង នាំយកសម្ភារៈ ឧបត្ថម្ភចែកជូនគ្រួសារនៅឃុំអូរឫស្សីចំនួន០៤គ្រួសារ និងឃុំថ្មឥដ្ឋចំនួន០៥គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករចំនួន២៥គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ដោះស្រាយជីវភាពនៅក្នុងអំឡុងពេលនៃការដាក់ខ្លួនដាច់ដោយឡែកនៅផ្ទះ។ ដែលជាអំណោយទឹកចិត្តសប្បុរសរបស់កងកម្លាំងនគរបាលស្រុកកំពង់ត្រឡាច សប្បុរសជន និងអាជីវករ ៕