ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីហឹង្សាក្នុងគ្រួសារមានស្ថានទម្ងន់ទោស

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះឈ្មោះបិន វ៉ុន ភេទប្រុស ស្ថិតនៅភូមិព្រៃកោះឃុំជ្រៃបាក់ស្រុករលាប្អៀរ កើតមានករណីហឹង្សា ក្នុងគ្រួសារមានស្ថានទម្ងន់ទោស ដែរបង្ករឡើងដោយជនសង្ស័យឈ្មោះ ឃឹម សារិទ្ធ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានផឹកសុីស្រវឹងបានយក កាំបិតប័ុងតោ កាប់ទៅលើឈ្មោះ ប៊ិន វ៉ុន ភេទប្រុសអាយុ ៥៣ឆ្នាំមានទីលំនៅ ភូមិព្រៃកោះឃុំជ្រៃបាក់ ស្រុករលាប្អៀរ ចំស្លឹកត្រចៀកផ្នែកខាងស្ដាំបណ្ដាលឲ្យរងរបួសស្រាលក្រោយពេលកើតហេតុជនបង្ករបានគេចខ្លួនបាត់ ។ ក្រោយកើតហេតុកម្លាំងជំនាញបានចុះពិនិត្យកន្លែងកើតហេតុ និង ប្រមូលវត្ថុតាងកសាងសំណុំរឿងតាមនីតិវិធី ៕