ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលស្រុកសាគ្គីមានជ័យ និង ស្រុកបរិបូណ៌ បានចេញល្បាតនៅពេលយប់ ដើម្បីរក្សាសន្តិសុខ សុវត្តិភាពនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង៖ នៅយប់ថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១ កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកសាគ្គីមានជ័យ និង ស្រុកបរិបូណ៌ បានចេញល្បាតនៅពេលយប់តាមកន្លែងស្មុកស្មាញមួយចំនួនក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីរក្សាសន្តិសុខ សុវត្តិភាពនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕