ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ និងបែងចែកភារកិច្ចជូនអភិបាលរងរាជធានីត្រួតពិនិត្យទីតាំងការងារយកសំណាកក្នុងតំបន់ក្រហម

ភ្នំពេញ ៖ នាវេលាថ្ងៃត្រង់ថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យគោលដៅច្រមុះជ្រូកស្ទឹងមានជ័យ និងបែងចែកភារកិច្ចជូនអភិបាលរងរាជធានីត្រួតពិនិត្យទីតាំងការងារយកសំណាកក្នុងតំបន់ក្រហម ក្នុងភូមិសាស្រ្តសង្កាត់ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ សរុបទាំងអស់មាន ៣២ភូមិ ( ទីតាំងយកសំណាក ) ដើម្បីជំរុញការងារយកសំណាកឱ្យទាន់សភាពការណ៍ និងមានប្រសិទ្ធភាព សុវត្ថិភាព ហើយឈានទៅរកការកាត់ផ្ដាច់ការរីករាលដាលនៃមេរោគកូវីដ១៩៕