ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធ ស្នងការរងទទួលផែនការងារសេនាធិការ ដឹកនាំក្រុមការងារយកគ្រឿងឧបភោគបរិភោគ នឹងបច្ច័យជូនក្រុមគ្រួសារសព

មណ្ឌលគិរី÷  នៅព្រឹកថ្ងៃច័ន្ទ០៨កើត ខែ ពិសាខ ឆ្នាំ ឆ្លូវ ត្រីស័ក .ស២៥៦៥ ត្រូវនិងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១                  លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធ  ស្នងការរងទទួលការងារសេនាធិការនឹងជាតំណាងដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឡោ សុខាស្នងការនគរបាលខេត្តបានដឹកនាំក្រុមការងារយកគ្រឿងឧបភោគ បរិភោគ នឹង បច្ច័យ ឧបត្ថម្ភដល់គ្រួសារសពលោកអនុសេនីយ៍ទោ ឆើត ថូ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ព្នងទីកន្លែងកំណើតភូមិ ពូរ៉ពែត ឃុំ ក្រងតេះ ស្រុកពេជ្រដាខេត្តមណ្ឌលគិរី

បំរើការងារជានគរបាលវរ:ការពារព្រុំដែនគោកលេខ ៣០៣ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៅក្នុងឱកាសនោះដែរលោក អន ប៊ុន្នីរិទ្ធ ស្នងការងក៏បានថ្លែងនៅការកោតសរសើរដល់សពពេលនៅរស់លោកបានគោរពវិន័យរបស់កងកំលាំងនគរបាលជាតិល្អប្រសើរ នឹងចេះជួយទុក្ខធុរះគ្នាក្នុងគ្រាលំបាក

ក្នុងនោះដែរលោកបាននាំយកនូវគ្រឿងឧបភោគបរិភោគនឹងបច្ច័យរបស់លោកស្នងការនគរបាលខេត្តដើម្បីចូលបុណ្យនឹងរំលែកទុក្ខដល់ក្រុមគ្រួសារសពក្នុងនោះមាន អង្ករចំនួន ១០០គីឡូក្រាម.ទឹកសុទ្ធចំនួន ២០យួរ.ទឹកត្រី យួរ.ទឹកស៊ីអ៉ីវ យួរ .មីខ្លាឃ្មុំចំនួន កេះ. ម៉ាសប្រអប់.អាកុល៥លីត្រ ជែលចំនួន ដបនិងថវិការបស់លោកស្នងការចំនួន.០០០.០០០៛ (មួយលានរៀលគត់)

ក្នុងនោះដែរ លោកវរសេនីយ៍ឯក ទិន ស៊ីន មេបញ្ជាការវរះការពារព្រំដែនលេខ ៣០៣នឹងកងកម្លាំងទាំងអស់បានឧបត្ថមនូវ អង្ករចំនួន១០០គីឡូក្រាម ទឹកសុទ្ធចំនួន១០យួរទឹកត្រី១យួរ ស្ករស៥គីឡូក្រាម ត្រីខ០៦យួរតែ១០កញ្ចប់ទាន១០ដើមទឹកក្រូច កេះនិងថវិកាចំនួន .៣៥០.០០០៛ (មួយលានសាមសិបប្រាំមុឺនរៀល) ជូនដល់ក្រុមគ្រួសារសពដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។