ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រន្ទះបាញ់ស្លាប់១នាក់ និងរងរបួស១នាក់ ខណៈពេលបើកគោយន្តដឹកជីទៅដាក់ស្រែ នៅត្រង់ចំណុចវាលព្រៃត្បែង ក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥ៈ២៥នាទី នៅត្រង់ចំណុចវាលព្រៃត្បែង ក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានករណីរន្ទះបាញ់ស្លាប់១នាក់ និងរងរបួស១នាក់ ខណៈពេលដែលជនរងគ្រោះទាំង ២ នាក់បើកគោយន្តដឹកជីទៅដាក់ស្រែ។

ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ ស៊ុំ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ(ស្លាប់) និងម្នាក់ទៀតឈ្មោះ ស៊ុំ វល័ក ភេទប្រុស អាយុ២៦ឆ្នាំ រងបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព។ ពួកគេត្រូវជាបងប្អូននឹងគ្នា មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ៕