ព័ត៌មានអន្តរជាតិ

មនុស្សយ៉ាងហោចណាស់ ១១ នាក់បានស្លាប់និង ៩៨ នាក់បានរងរបួសក្នុងគ្រោះថ្នាក់រថភ្លើងនៅប្រទេសអេហ្ស៊ីប

CNN៖ តាមការលើកឡើងរបស់ក្រសួងសុខាភិបាលអេហ្ស៊ីបនៅថ្ងៃចន្ទ ទី១៩ មេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា ​យ៉ាងហោចណាស់មានមនុស្សចំនួន ១១ នាក់បានស្លាប់និង ៩៨ នាក់ផ្សេងទៀតបានរងរបួស ក្នុងឧប្បត្តិវហេតុរថភ្លើងធ្លាក់ចេញពីផ្លូវនៅជិតទីក្រុង Toukh ភាគខាងជើងទីក្រុង គែរ (Cairo) ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអាទិត្យទី១៨ មេសាកន្លងទៅ។

ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយស្តីឧប្បត្តិវហេតុខាងលើនេះ អាជ្ញាធអយស្ម័យយានរបស់អេហ្ស៊ីបបានឲ្យដឹងថា <<ក្នុងអំឡុងពេលនៃការឆ្លងកាត់របស់រថភ្លើងដែលមានលេខ ៩៤៩ / ៣២០៩ ដែលធ្វើដំណើរពីទីក្រុង Cairo ទៅទីក្រុង Mansoura នៅម៉ោង ១៣ និង ៥៤ នាទីថ្ងៃអាទិត្យម្សិលមិញនេះ ក៏មានរថយន្ត ០៤ គ្រឿងបានរអិលធ្លាក់ផ្លូវនៅក្បែរស្ថានីយ៍ Sandanhour ក្បែរទីក្រុង Toukh ផងដែរ។>>

អាជ្ញាធរខាងលើបានបន្តថា ពេលនេះខ្លួនកំពុងបើកការស៊ើបអង្កេតអំពីមូលហេតុដែលធ្វើឲ្យរថភ្លើងដែលធ្វើដំណើរពីទីក្រុង Cairo ទៅទីក្រុង Mansoura ខាងលើនេះជួបបញ្ហា។

សូមជម្រាបថា នេះជាគ្រោះថ្នាក់រថភ្លើងដ៏រន្ធត់ទី ០៣ ហើយដែលកើតឡើងនៅក្នុងប្រទេសអេហ្ស៊ីបក្នុងរយៈពេលមួយខែចុងក្រោយនេះ ដោយកាលពីចុងខែមុន យ៉ាងហោចណាស់មានមនុស្ស ៣២ នាក់បានស្លាប់និង ១៦៥ នាក់បានរងរបួសបន្ទាប់ពីរថភ្លើង ០២ គ្រឿងបានបុកគ្នានៅក្នុងស្រុក តាតា (Tahta) នៃតំបន់រដ្ឋបាល Sohag