ព័ត៌មានក្នុងប្រទេស

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្នុងករណីជួញដូររក្សាទុកនិងប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់

ខេត្តមណ្ឌលគិរី៖​ នាវេលាម៉ោង១៤​ និង២០នាទីនាថ្ងៃអាទិត្យ
០៧កើត​ ខែពិសាខ​ ឆ្នាំឆ្លូវត្រីស័ក.ពស២៥៦៥ ត្រូវនិងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១​ នៅចំណុចអូរដីស្អិតគោលដៅប្រចាំការដែលកម្លាំងសមត្ថកិច្ចកំពង់ទប់ស្កាត់ជម្ងឺកូវីដ១៩ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ កម្លាំងដែលប្រចាំការនៅគោលដៅខាងលើបានឃើញម៉ូតូមុខសញ្ញាជនសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនកម្លាំងសមត្ថកិច្ចយើងបានធ្វើការ
សួរនាំ​និងបានធ្វើការឆែកឆេរលើដងខ្លួនជនសង្ស័និងម្ចាស់ម៉ូតូកម្លាំងសមត្ថកិច្ចយើងបានរកឃើញជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន៧កញ្ចប់និងបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នេះតែម្តង មកប៉ុស្តិ៍នគរបាលឃុំចុងផ្លាស់ស្រុកកែវសីមាតែម្តង។
-ជនសង្ស័យដែលកម្លាំសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ វ៉ាយ សុខឃាក់ ( ហៅឃាក់ )ភេទប្រុស
អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ​មានស្រុកកំណើតភូមិដើមស្រល់ ឃុំរម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីលទ្ធផលពិនិត្យទឹកម៉ូត្រវិជ្ញមាន(+)។
២. ឈ្មោះ សុខ ចិន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិចេក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម លទ្ធផល
ពិនិត្យទឹកម៉ូត្រវិជ្ញមាន(+)។អ្នកទាំងពីរស្នាក់នៅបណ្ដោះអាសន្នភូមិពូទុង ឃុំពូទុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
-វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមមាន÷
១.សង្ស័យថាជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន ០៧កញ្ចប់ក្នុងនោះ០៦កញ្ចប់តូចនិង០១កញ្ចប់ធំល្មម ។
២.ម៉ូតូម៉ាកឆ្លាមពណ៌ខ្មៅចំនួន០១ គ្រឿង ។
៣. ទូរស័ព្ទដៃចំនួន ២គ្រឿង. ម៉ាក oppoពណ៌ក្រហមចំនួន១ គ្រឿង.,ម៉ាក oppo ពណ៌ស ចំនួន០១ គ្រឿង ។
៤.កាំភ្លើងកែឆ្នៃប្រើហ្គាសចំនួន ២ដើម ។
៥.ដាវសាម្រៃចំនួន០១ដើម
៦. សម្ភារៈសម្រាប់សម្រាប់ប្រេីប្រាស់គ្រឿងញៀននិងថង់សម្រាប់វេចខ្ចប់មួយចំនួន ។
៧. ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ មួយគ្រឿង។
-ករណីជនសង្ស័យទាំងពីរនាក់ ខាងលើនិងវត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលសហការជាមួយ នឹងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកសាងសំណុំ
រឿងទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់។