ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមាជិកសមាគមអតីតយុទ្ធជនខេត្តឧត្តរមានជ័យ មកទទួលវ៉ាក់សាំងបានជាង ២,៤០០នាក់ហើយ

ខេត្តឧត្តរមានជ័យ៖​ ដោយមានការណែនាំជាប្រចាំពីសំណាក់ ឯកឧត្តម គន់ គីម ទេស​រដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ឋជនកម្ពុជា និងមានការណែនាំផ្ទាល់ពី ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ប្រធាន​កិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជាខេត្តឧត្តរមានជ័យ។ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធាន សមាគមអតីតយុទ្ធជនខេត្តឧត្តរមានជ័យ បានជំរុញណែនាំអោយ លោកអធិការនគរបាលក្រុង-ស្រុកដែលជាប្រធាន ស អ ក ក្រុងស្រុក និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ខិតខំណែនាំ  ដឹកជញ្ជូនប្រមូលពូ មីង បងប្អូនសមាជិក ស អ ក ដើម្បីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩​ អោយបានគ្រប់ៗគ្នា។

នៅខេត្តឧត្តរមានជ័យ មានសមាជិកសមាគមអតីតយុទ្ធជន សរុប ២,៨៩៦នាក់ គិតមកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានមកទទួលវ៉ាក់សាំងបានជាង ២,៤០០នាក់ហើយ។