ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បង្ហាញមុខបុគ្គលដែល មិនគោរពតាមវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩

ខេត្តកំពង់ធំ៖ រសៀលថ្ងៃអាទិត្យ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានបង្ហាញមុខបុគ្គលដែល មិនគោរពតាមវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩  និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត 

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ  បានឲ្យដឹងថា បន្ទាប់ពីទទួលបានខ្លីបវីដេអូរ បង្ហោះពីសកម្មភាពការជួបជុំប្រមូលផ្ដុំដើម្បីផឹកស៉ីតាមរយ:បណ្ដាញសង្គម(Tik Tok) ពីម្ចាស់ គណនីឈ្មោះ អី សំស្គលផង នាថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០២១ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ  កម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន និងអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរគន្ធរ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ ជាលទ្ធផល ព្រឹកថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០២១ សមត្ថកិច្ចយើង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៩ នាក់ ស្រី ចំនួន០១ នាក់÷

.ឈ្មោះ វ៉ាន វីន ភេទ ប្រុស អាយុ២៩ ឆ្នាំ មុខរបរ១ធ្វើស្រែ នៅភូមិ អូរគន្ធរត្បូង សង្កាត់ អូរគន្ធរ  ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ (ម្ចាស់ផ្ទះ)

.ឈ្មោះ តន ពេញ  ភេទ ប្រុស អាយុ ២៧ឆ្នាំ នៅភូមិ អូរគន្ធរត្បូង សង្កាត់ អូរគន្ធរ  ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ (គណនី Tik Tok)

.ឈ្មោះ អោម សាវឿន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ នៅភូមិ អូរគន្ធរត្បូង សង្កាត់ អូរគន្ធរ  ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ

.ឈ្មោះ  ម៉េង ចំរើន ភេទ ប្រុស អាយុ ២៦ឆ្នាំ នៅភូមិ អូរគន្ធរត្បូង សង្កាត់ អូរគន្ធរ  ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ

.ឈ្មោះ សាន មិនា ភេទ ប្រុស អាយុ២០ ឆ្នាំ នៅភូមិ អូរគន្ធរត្បូង សង្កាត់ អូរគន្ធរ  ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ

.ឈ្មោះវុធធាភេទប្រុស អាយុ២៤ឆ្នាំ  មុខរបរធ្វើស្រែ  នៅភូមិអូរកន្ធរត្បូងសង្កាត់អូរកន្ធរក្រុងស្ទឹងសែន  ខេត្តកំពង់ធំ។

.ឈ្មោះ  មាស ស្រីវី ភេទ ស្រី អាយុ ១៧ ឆ្នាំ  នៅភូមិ ព្រៃតាហ៊ូ សង្កាត់ ព្រៃតាហ៊ូ  ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ។

.ឈ្មោះ  ថូ ភានិត ភេទ ប្រុស អាយុ ២០ឆ្នាំ នៅភូមិ កោះក្របបាយ សង្កាត់ កំពង់គោ  ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ

.ឈ្មោះ  វុធ គា ភេទ ប្រុស អាយុ ២០ឆ្នាំ នៅភូមិ កោះក្របបាយ សង្កាត់ កំពង់គោ  ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ

ករណីនេះ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ  កំពង់កសាងនីតិវិធី ដោយអនុវត្តយ៉ាងតាមប្រកាសអន្តរក្រសួងលេខ: ១០៤៥  ប្រ. ស្ដីពីការពិន័យអន្តរការណ៍  ចំពោះបុគ្គលដែល មិនគោរពតាមវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩  និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត

លោកស្នងការនគរបាលខេត្ត បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តយកចិត្តទុកដាក់គោរព អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវវិធានការរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្ដីពីវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាល នៃជម្ងឺ COVID-19 ដើម្បីជៀសផុត ១ការឆ្លងរាលដាល នៃជំងឺកូវីដ១៩