ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ទិដ្ឋភាពនិងសកម្មភាពក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់និងការត្រួតពិនិត្យចរាចរណ៍ចេញចូលតាមព្រំប្រទល់ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២១

ខេត្តកំពង់ឆ្នាំង៖ ទិដ្ឋភាពនិងសកម្មភាពក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់និងការត្រួតពិនិត្យចរាចរណ៍ចេញចូលនៅតាមព្រំប្រទល់ខេត្តនានាក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១ ដោយអនុវត្តតាមសេចក្តីសម្រេចលេខ៤៤ សសរ របស់ រាជរដ្ឋាភិបាល មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឈរជើងនៅតាមបណ្តាគោលដៅ ព្រំប្រទល់ឆ្លងខេត្តមួយទៅខេត្តមួយដោយធ្វើការត្រួតពិនិត្យនូវ យានយន្តដឹកទំនិញគ្រប់ប្រភេទ និងការចរាចរណ៍ ចេញ-ចូល ឆ្លងព្រំប្រទល់ បង្ការការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជាពិសេសការលួចបង្កប់មនុស្ស នៅក្នុងរថយន្ត ដើម្បីបម្លាស់ទី ទៅកាន់ខេត្តនានា ដែលអាចឆ្លង និងចម្លងមេរោគកូវីដ-១៩ (covid-19 ) កាន់អ្នកដ៏ទៃ ។

សូមចូលរួមការភាគទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល និងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ ៕