ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បង្ក្រាបល្បែងស៊ីសង ខ្លាឃ្លោក និងឃាត់ខ្លួនមនុស្សចំនួន០៣នាក់

ពោធិ៍សាត់៖ កាលពីថ្ងៃទី ១១ខែមេសា ឆ្នាំ២០២១វេលាម៉ោង ១៥និង៣០នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល

អន្លង់ត្នោតចំនួន០៣នាក់ សហការជាមួយកំលាំងប្រជាការពារ ចំនួន០៥នាក់សរុប៨នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯកឈឹមពៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លុងត្នោត បានចុះបង្ក្រាបល្បែងសុីសង (ខ្លាឃ្លោក)​ នៅចំណុចផ្ទះរបស់ឈ្មោះ ពេជ្រទងភេទប្រុសអាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិ ផ្សារឃុំអន្លង់ត្នោតស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអនុសេនីយ៍ឯក ឈឹម ពៅ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លុងត្នោតបានឲ្យដឹងថា ក្នុងករណីបង្រ្កាបនេះបានឃាត់ខ្លួនមនុស្សចំនួន០៣ស្រី០២នាក់៖ ឈ្មោះ ពេជ្យទង

ភេទប្រុស អាយុ៦២ ឆ្នាំ ជនជាតិខ្មែរ រស់ នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាម្ចាស់ផ្ទះ។

ឈ្មោះ ង៉ែតសុគន្ធា​  ភេទស្រីអាយុ៤២ឆ្នាំមុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិផ្សារឃុំអន្លង់ ស្រុកក្រគរខេត្តពោធិ៍សាត់(អ្នកលេង) ឈ្មោះ ឃឹមលីនភេទស្រី

អាយុ៤៤ឆ្នាំ លក់ដូរបច្ចុប្បន្ន រស់នៅភូមិផ្សារ ឃុំអន្លងត្នោត

ស្រុកកក្រគរ ខេត្តពោធិ៍សាត់ (អ្នកលេង) វត្ថុតាងដកហូតបាន គ្រាប់ខ្លាឃ្លោកចំនួន០៣គ្រាប់ កម្រាលភួយ០២

ក្រដាស់កាតុងសម្រាប់ចាក់០១។

លោកនាយប៉ុស្តិ៍នគរបាលបានបន្តថា ចំពោះអ្នកលេងនិងម្ចាស់ផ្ទះទាំង៣នាក់ត្រូវបានកំលាំងប៉ុស្តិ៍នគរបាលធ្វើកំ

ណត់ហេតុអប់រំនិងធ្វេីកិច្ចសន្យាបញ្ឈប់ការលេងល្បែងបន្តទៀត និងបានឲ្យត្រលប់ទៅផ្ទះវិញ៕