ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដ​កំពង់​ស្ពឺ​ គោរពជូនពរ ឯកឧត្តម យឹម​ សុខុម​ ប្រធានក្រុមប្រឹក្សាខេត្ដ​កំពង់ស្ពឺ​ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

កំពង់ស្ពឺ ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ខ្ញុំបាទឧត្ដមសេនីយ៍ទោសមសាមួនសូមសម្តែងនូវសេចក្តីសោមនស្សរីករាយគោរពជូនចំពោះឯកឧត្តម សូមបានប្រកបដោយកាយពលមាំមួន សុខភាពពេញលេញល្អបរិបូរណ៍ បញ្ញាញាណឈ្លាសវៃ អាយុយឺនយូរ ជៀសផុតពីរោគាទាំងពួង ដើម្បីបន្តចូលរួមដឹកនាំខេត្ដកំពង់ស្ពឺឲ្យកាន់តែរីកចម្រើនប្រកបដោយសុខសន្តិភាពជានិច្ចនិរន្តរ៍។

ឆ្លៀតក្នុងឱកាសដ៏ឱឡារិកនេះ តាងនាមស្នងការនគរបាលខេត្ដកំពង់ស្ពឺសូមសម្តែងនូវមនោសញ្ចេតនាអំណរសាទរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ចំពោះបុព្វហេតុបម្រើជាតិមាតុភូមិដ៏ថ្លៃថ្លានេះ ក្នុងតម្លៃដ៏មហស្ចារ្យនេះ កងកម្លាំងនគរបាលដែលជាអ្នកប្រតិបត្ដិការប្ដេជ្ញាការពារពុះពារដេីម្បីភាពសុខសាន្ដឈានទៅរកសុខសន្តិភាព ស្ថិរភាពសម្បូរសប្បាយប្រកបដោយចីរភាពតរៀងទៅ។

ជាថ្មីនៃឱកាសដ៏មហាប្រសើរនេះ កងកម្លាំងនគរបាទូទាំងខេត្តសូមលើកហត្ថបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមទ្រង់តាមជួយបីបាច់ថែរក្សា ឯកឧត្តម និងក្រុមគ្រួសារ ចៅប្រុសស្រីជាទីស្រលាញ់សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕