ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដ​កំពង់​ស្ពឺ​ គោរពជូនពរ សម្ដេច​ក្រឡាហោម​ ស​ខេង​ ឧបនាយករដ្ឋមន្រ្ដី​ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ​ ក្នុងឱកាសពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

កំពង់ស្ពឺ ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ដែនឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១

ខ្ញុំបាទឧត្ដមសេនីយ៍ទោសមសាមួននិងភរិយា ព្រទាំងថ្នាក់ដឹកនាំ នៃគណៈស្នងការកងកម្លាំងនគរបាលទូទាំងខេត្តសូមសម្តែងនូវសេចក្តីសោមនស្សរីករាយគោរពជូនសម្ដេចក្រឡាហោម​ ​ខេងឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃសូមបានប្រកបដោយកាយពលមាំមួន សុខភាពពេញលេញល្អបរិបូរណ៍ បញ្ញាញាណឈ្លាសវៃ អាយុយឺនយូរ ជៀសផុតពីរោគាទាំងពួង ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនប្រកបដោយសុខសន្តិភាពជានិច្ចនិរន្តរ៍។

ឆ្លៀតក្នុងឱកាសដ៏ឱឡារិកនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវមនោសញ្ចេតនាអំណរសាទរដ៏ស្មោះអស់ពីដួងចិត្តដែលមានសម្ដេចក្រឡាហោមជាបុគ្គលដ៏ឆ្នើម ដែលបានធ្វេីការកំណែទម្រង់លេីគ្រប់វិស័យក្រសួងមហាផ្ទៃដោយការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ សម្ដេចចំពោះបុព្វហេតុបម្រើជាតិមាតុភូមិដ៏ថ្លៃថ្លានេះ ធ្វើឲ្យទឹកដីសុវណ្ណភូមិនៃយើង ភ្លឺត្រចះត្រចង់ពណ្ណរាយល្បីសុសសាយពាសពេញផ្ទៃប្រទេសនិងលេីឆាកអន្ដរជាតិ។

ក្នុងតម្លៃដ៏មហស្ចារ្យនៃសុខសន្ដិភាពក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់អគ្គមគ្គុទេសក៍ឯកនិងប្រតិបត្តិករនយោបាយឈ្នះឈ្នះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របង្រួបបង្រួមឯកភាពជាតិក្នុងការដឹកនាំប្រទេសជាតិឈានទៅរកសុខសន្តិភាព ស្ថិរភាព សម្បូរសប្បាយប្រកបដោយចីរភាពតរៀងទៅ។

ជាថ្មីនៃឱកាសដ៏មហាប្រសើរនេះ កងកម្លាំងនគរបាទូទាំងខេត្តកំពង់ស្ពឺសូមលើកហត្ថបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវីសូមទ្រង់តាមជួយបីបាច់ថែរក្សា សម្ដេចក្រឡាហោមខេងនិងលោកជំទាវព្រមទាំងបុត្រាបុត្រីបុត្រប្រសារចៅប្រុសស្រី​ ​ជាទីស្រឡាញ់របស់សម្ដេចសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕