ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគោដើរជាន់មីនផ្ទុះមួយករណី នៅស្រុកសាលាក្រៅ

ប៉ៃលិន÷ នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជូតទោស័ក ពស២៥៦៤ ត្រូវនិង ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២១ មានករណីគោដើរជាន់មីនផ្ទុះមួយករណី(មីនស្គរ) ដែលសល់ពីសម័យសង្គ្រាមនៅចំណុចលើភ្នំ ក្បែភ្នំដោះក្រមុំ ជាប់មាត់ស្ទឹង ស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ករណីផ្ទុះមីនខាងលើនេះបណ្តាលអោយសត្វគោ រងរបួសដាច់ជើងក្រោយផ្នែកខាងស្តាំ ចំណែកម្ចាស់គោពុំមានរបួសនោះទេ។