ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបចំក្រុមការងារនិងជាងកាត់សក់ ដើម្បីកាត់សក់ជូនកងកម្លាំង

ខេត្តបាត់ដំបង៖​ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឆម សុខុម នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា រៀបចំក្រុមការងារនិងជាងកាត់សក់ ដើម្បីកាត់សក់ជូនកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាលនៃមេរោគ ( កូវីដ-១៩ )។ សួន ស៊ីរ៉ា