ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកតាលោសែនជ័យ បង្ក្រាបបទល្មើសគ្រឿងញៀន ០២ករណី

ពោធិ៍សាត់៖  នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានចេញប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសគ្រឿងញៀន០២ករណី ដោយឃាត់មនុស្ស ចំនួន០៥នាក់ ប្រុស

លោកវរសេនីយ៍ទោ ហេង នាង អធិការរង នៃអធិការនគរបាលស្រុកតាលោសែនជ័យ បានប្រាប់ឲ្យដឹងថា ដោយមានការចង្អុលការពីលោកឧត្តមសេនីយ៍ទោ ថេង ស្នងការនគរបាលខេត្ត ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀន លោកអធិការរងហេង នាង ទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងផ្នែកជំនាញអធិការដ្ឋានចំនួន០៥នាក់ សហការជាមួយ ប៉ុស្តិ៍  នគបាលរដ្ឋបាលតាលោ ០៣នាក់ បានចុះបង្រ្កាបបទល្មើសបានចំនួន០២ករណី

នៅវេលាម៉ោង១៥និង៣០នាទី បានបង្ក្រាបករណីប្រើប្រាស់ និងចែកចាយដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យ ឈ្មោះ  ជា ជួន ហៅផេះ ភេទប្រុស ស្ថិតនៅភូមិគោករំលរ ឃុំតាលោ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ទី១ឈ្មោះ ជា ជួន ហៅ(ផេះ) ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅគោករំល ឃុំតាលោ ជាម្ចាស់ផ្ទះ ទី២ឈ្មោះ ដូត ណាវិន ភេទប្រុសរស់នៅគោករំល ឃុំតាលោ ទី៣ ឈ្មោះ ខន រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ ទី៤ឈ្មោះ ស៊ុយ សុផនហៅ(ជ្រុង) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ ក្នុងការបង្ក្រាបនេះដែរសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០៥កញ្ចាប់តូចទម្ងន់៧.៣៥ក្រាម ទូរសព្ទ័០៤គ្រឿង និងដែកកេះចំនួន០១

លោកអធិការរង បានបន្តថា នៅវេលាម៉ោង១៧ និង២៤នាទី សមត្ថកិច្ចយើងបានបង្ក្រាបករណីប្រើប្រាស់ដែលខុសច្បាប់នូវសារធាតុញៀន ០១ករណីទៀត  នៅចំណុចខាងលិចមន្ទីរបក្ស ឃុំតាលោ ស្ថិតនៅភូមិតាលោ ឃុំតាលោ ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ឈ្មោះ ខេម បូរី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន០១កញ្ចប់ ទម្ងន់១.៨៣ក្រាម

លោកអធិការបានបញ្ជាក់ឲ្យដឹងថា ចំពោះជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់