ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកអនុសេនីយ៍ឯក ឆាយ ស៊ីយ៉េត ដឹកនាំកម្លាំងចម្រុះ ធ្វើការដាក់គោលដៅទប់ស្កាត់ការធ្វើដំណើរ (ទូកមាស ទៅ ពោធិ៍ស៊ុយ) ស្ថិតក្នុងឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស

ខេត្តកំពត៖​ នៅវេលាម៉ោង ១៩:០០ នាទី ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២១ កម្លាំងកងរាជអាវុធហត្ថស្រុកចំនួន៣ នាក់ដឹកនាំដោយលោកអនុសេនីយ៍ឯក ឆាយ ស៊ីយ៉េត មេបញ្ជាការរង បាន សហការជាមួយកម្លាំងប៉ូលីសចរាចរណ៍+កំលាំងប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយមាសខាងកើត ធ្វើការដាក់គោលដៅទប់ស្កាត់ ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ នៅលើផ្លូវលំក្រាលគ្រួសក្រហម(ទូកមាស ទៅ ពោធិ៍ស៊ុយ) ស្ថិតក្នុងភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ក្នុងគោលបំណងបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕