ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត អមដំណើរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តចុះសួរសុខទុកកងកម្លាំងដែលឈរជើងបិតផ្លូវនៅតាមព្រំប្រទល់ខេត្ត

មណ្ឌលគិរី៖. ថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក .ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១  លោកឧត្តមសេនីយ៍ទោឡោ សុខា ស្នងការនគរបាលខេត្តអមដំណើរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណះអភិបាលខេត្ត អញ្ជេីចុះសួរសុខទុកកងកម្លាំងដែលឈរជើងបិតផ្លូវនៅគោលដៅព្រំប្រទល់ខេត្តចំណុច រវាក់ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្តរតន:គិរី

ព្រមទាំង លោកមេបញ្ជាការកងរាជអាវុហត្ថខេត្ត លោកមេបញ្ជាការសឹករងខេត្ត មន្ទីសាពត៍មានខេត្ត និងកម្លាំងអន្ដរាគមន៍ខេត្ត លោកអភិបាលស្រុកកោះញែក លោក អធិការនគរបាលស្រុកកោះញែក បានជួបសំណេះសំណាលជាមួយកងកម្លាំងដែលឈរជើងបិតផ្លូវនៅគោលដៅរវាក់ព្រុំប្រទល់ស្រុកកោះញែកនឹងស្រុកលំផាត់ដើម្បីទប់ស្កាត់ជំងឺ កូវីត ១៩

នៅក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភដល់កម្លាំងប៉េអឹមចំនួន៥០ ម៉ឺនរៀល (ហាសិបមុឺនរៀល) និង កម្លាំងនគរបាលចរាចរណ៍ចំនួន៥០ ម៉ឺនរៀល (ហាសិបមុឺនរៀល)ផងដែរ ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តបាននាំយកនូវថវិកាផ្តល់ជូនដល់កម្លាំងចរាចរណ៍ចំនួន .០០០.០០០រៀល(មួយលានរៀល) អង្ករ១០០គីឡូក្រាមមី២ កេះអាកុល ១០លីត្រម៉ាស់ ០៥ ប្រអប់ទឹកបរិសុទ្ធ ១០ យួរ និងជូនដល់កម្លាំងប៉េអឹមនៅថវិកាចំនួន.០០០.០០០រៀល(មួយលានរៀល) អង្ករ ២០០គីឡូក្រាមមី កេះអាកុល ១០លីត្រម៉ាស់០៥ ប្រអប់ទឹកបរិសុទ្ធ១០ យួរផងដែរ ហើយថវិការចំនួន៥០០$(ប្រាំរយដុល្លា)ជាថវិការផ្ទាល់របស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ជួយឧបត្ថមដើម្បីទិញស័ង្កសីប្រក់កន្លែងសំរាប់កងកម្លាំងស្នាក់នៅទីនោះ  ដើម្បីទប់ស្កាត់ចរាចរណ៍របស់ប្រជាពលរដ្ឋនិងការហាមឃាត់នូវករណីសង្ស័យថាមានជម្ងឺកូវីដ ១៩ ដើម្បីយកអ្នកដំណើរទាំងនោះទៅធ្វើចត្តាឡីស័ក។