ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ផាន់ ចាន់ណារ៉ា ស្នងការរង បានដាក់កម្លាំងឈរជើងត្រួតពិនិត្យ ហាមឃាត់ និងបិតការធ្វើរដំណើរឆ្លងកាត់ខេត្តប៉ៃលិន

ប៉ៃលិន៖  នៅវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក .ស២៥៦៤ ត្រូវនឹង ថ្ងៃទី០៧ ខែមេសាឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដាក់បទបញ្ជាអោយ លោកឧត្តមសេនីយ៍ត្រី ផាន់ ចាន់ណារ៉ា ស្នងការរងទទួលជំនួយការដឹកនាំការិយាល័យអន្តរាគម៍ នឹងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សហការណ៏ជាមួយអធិការរដ្ឋាននគរបាលក្រុងប៉ៃលិន និងអធិការរដ្ឋាននគរបាលស្រុកសាលាក្រៅ បានដាក់កម្លាំងឈរជើងត្រួតពិនិត្យ ហាមឃាត់ និងបិតការធ្វើរដំណើរឆ្លងកាត់ខេត្តប៉ៃលិនបាត់ដំបង រួមមានគោលដៅដូចតទៅគោលដៅចំណុចគល់ស្ពានភ្នំដំបង ព្រំប្រទល់ប៉ៃលិនបាត់ដំបង គោលដៅស្ពានសួស្តី ព្រំប្រទល់ប៉ៃលិនបាត់ដំបង គោលដៅចំនុចផ្លូវបំបែកជាបីភូមិភ្នំកុយ គោលដៅចំនុច ផ្លូវបំបែកជាបី ភូមិដីសថ្មី គោលដៅចំនុច កំពុងចម្លងភូមិបាយសី គោលដៅចំនុចត្រូល ភូមិអូរចិតប្រាំ