ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកអភិបាលស្រុកវាលវែងបាននាំយកអំណោយរបស់ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ចែកជូនកងកម្លាំងប្រចាំការបិទផ្លូវជាតិលេខ៥៥

ពោធិ៍សាត់៖  នៅព្រឹកថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២១លោកហេងសុភាណាអភិបាលស្រុកវាលវែង និង លោកវរសេនីយ៍ឯកធាងឡេងអធិការនគរបាលស្រុកវាលវែង បានដឹកនាំមន្ត្រីសាលាស្រុក និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ មានដូចជា៖  អង្ករ០១ការ៉ុង​(៥០គីឡូក្រាម​)​​ មី០៣កេះទឹកស៊ីអីវ០១យួទឹកត្រី០១យួត្រី០២យួរទឹកសុទ្ធ០៤កេះម៉ាស់០១ប្រអប់សាប៊ូ០១ដបនិងថវិការចំនួន ៦៨០.០០០រៀល(ហុកសិបប្រាំបីម៉ឺនរៀលគត់) ដើម្បីជួយឧត្ថម្ភដល់កងកម្លាំងប្រចាំការ បិទផ្លូវជាតិលេខ៥៥ជាបណ្តោះអាសន្ន នៅព្រំប្រទល់ស្រុកវាលវែង​-ស្រុកភ្នំក្រវាញ​​ នៅចំណុចអូរលាក់មាសភូមិស្ទឹងថ្មីឃុំប្រម៉ោយស្រុកវាលវែង ខេត្តពោធិ៍សាត់៕